បទពិសោធន៏ធ្វើការនៅកូរ៉េ
ការងារនៅកូរ៉េត្បិតតែប្រាក់ខែពាន់ៗមែន ប៉ុន្តែពោរពេញទៅដោយឧបសគ្គ។ ការចាប់ផ្ដើមធ្វើជាអ្នកចំណាកស្រុករបស់ខ្ញុំ បានផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃកាត់ថ្លៃមិនបានអោយមកខ្ញុំ។
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកភ្ញាក់ពីដំណេក ហើយអ្នកកំពុងតែស្ថិតនៅក្នុងទឹកដីបរទេសដែលមានវប្បធម៌ ភាសា និងប្រពៃណីទំនៀមទម្លាប់ខុសគ្នាទាំងស្រុងពីប្រពៃណីរបស់អ្នក? តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនជាអ្នកកំពុងរស់នៅឆ្ងាយពីផ្ទះ ហើយជួបប្រទះការលំបាកក្នុងការធ្វើការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន? ទាំងនេះគឺជាតថភាពប្រចាំថ្ងៃរបស់ពលករខ្មែរចំណាកស្រុករាប់សែននាក់ដែលកំពុងតែបម្រើការងារនៅក្រៅប្រទេស។
ទោះជាយ៉ាងនេះក្តី បរិបទជីវិតមួយផ្នែកនេះមិនសូវទទួលបានការសិក្សាឈ្វេងយល់នោះឡើយ។ មកទល់នឹងបច្ចុប្បន្ន មានតែការសិក្សាប្រកបដោយគុណភាព (Qualitative Studies) អត្ថបទ និងរបាយការណ៍មួយចំនួនតូចប៉ុណ្ណោះ ដែលបានសិក្សាទៅលើបរិបទវប្បធម៌របស់ពលករខ្មែរចំណាកស្រុកនៅក្រៅប្រទេស។ ជាងនេះទៅទៀត ការសិក្សាទៅលើទស្សនៈ និងរបៀបដែលពលករខ្មែរបន្តរក្សាអត្តសញ្ញាណជាតិរបស់ពួកគេក្នុងអំឡុងពេលធ្វើការងារនៅបរទេសក៏មានតិចតួចដែរ។ ប្រធានបទទាំងនេះមិនសូវទទួលបានការចាប់អារម្មណ៍នោះទេ បើទោះបីវាជាផ្នែកសំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃ និងជាកត្តាចម្បងមួយដែលភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជាទាំងអស់ក៏ដោយ។
ពលករចំណាកស្រុកងាយប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺធ្លាក់ទឹកចិត្ត និង បញ្ហា ថប់ អារម្មណ៍ ដោយសារតែកត្តាការងា រ ក៏ដូចជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម ដែល ពួកគេបាននិង កំពុង ជួប ប្រទះ។ ភាពងាយរងគ្រោះទាំងនេះកាន់តែមានលក្ខណៈធ្ងន់ធ្ងរដោយការខ្វះការគាំទ្រពីគ្រួសារ មិត្តភក្តិ និងសង្គម ដោយសារការបាត់បង់នូវបណ្តាញសង្គម បញ្ហាភាសា និង ដោយសារ ការរំខាន ផ្សេងៗ ទៀត។
Post a Comment