រដ្ឋគ្រោងដំឡើង Wi-Fi តាមតំបន់ឆ្នេរខេត្តព្រះសីហនុ ឱ្យភ្ញៀវប្រើ Free
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំផែនការយកខេត្តព្រះសីហនុជាខេត្តអាទិភាព ក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាពិសេសគឺគ្រោងនឹងដំឡើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។ នេះបើតាមការថ្លែងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
Post a Comment